Everton ទាត់ចោលសំណើរ៨៥លានផោនពី Barcelona សុំទិញ Richarlison

0

Barcelona កំពុងបន្តការងារយ៉ាងមមាញឹកក្នុងការស្វែងរកកីឡាករមកជំនួសតំណែងរបស់ Luis Suarez ដែលកំពុងទទួលរងរបួសនិងជាក់ស្តែងកីឡាកររូបនេះមានអាយុចាស់បន្តិចទៅហើយ។ចុងក្រោយនេះមានព័ត៌មានជាច្រើនអំពីការផ្ទេរកីឡាករខ្សែប្រយុទ្ធជួរមុខជាច្រើនរូបដើម្បីតំណែងនេះ។

ចុងក្រោយនេះគេជឿជាក់ថា Barcelona បានបរាជ័យម្តងទៀតហើយក្នុងការសុំចចារទិញកីឡាករខ្សែប្រយុទ្ធរបស់ Everton កីឡាករប្រេស៊ីល Richarlison ជាមួយនឹងកញ្ចប់ប្រាក់ដល់ទៅ៨៥លានផោនដោយក្លឹបនៅអង់គ្លេសនេះបានបញ្ជាក់យ៉ាងច្បាស់ហើយថាគេមិនមានបំណងលក់កីឡាករវ័យក្មេងរូបនេះនៅឡើយ។

គួរឲ្យដឹងដែរថា Richarlison វ័យ២២ឆ្នាំត្រូវបានផ្ទេរមកកាន់ទឹកដី Goodison កាលពី១៨ខែមុនពីក្លឹប Watford ក្នុងតម្លៃប្រមាណជា៥០លានផោនហើយក្នុងការបង្ហាញខ្លួន៦៥ដងនៅទីនេះរូបគេអាចរកគ្រាប់បានទៅដល់២៤ដងមកហើយ៕

ប្រែសម្រួល៖Lee