Home សង្គម បញ្ហាវីរុសកូរ៉ូណា! នាយករដ្ឋមន្រ្តីថាបើជម្លៀសនិស្សិតកម្ពុជាចេញពីប្រទេសចិនមានន័យថាពេលលំបាករត់ចោលគ្នា

បញ្ហាវីរុសកូរ៉ូណា! នាយករដ្ឋមន្រ្តីថាបើជម្លៀសនិស្សិតកម្ពុជាចេញពីប្រទេសចិនមានន័យថាពេលលំបាករត់ចោលគ្នា

0

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាបើជម្លៀសនិស្សិតកម្ពុជាចេញពីប្រទេសចិនមានន័យថាពេលសុខនៅជាមួយគ្នាពេលលំបាករត់ចោលគ្នា។

បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានឲ្យដឹងថាគិតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះដែលកើតលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ។ បុរសនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ពីគេ ក្រោមការពិនិត្យព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ហើយគាត់មានសុខភាពធម្មតាទេ ៕

 

Previous articleសម្តេច​តេជោ៖ បិទការហោះហើរកម្ពុជា-ចិន​ ជាការសម្លាប់សេដ្ឋកិច្ច និង ទំនាក់ទំនងកម្ពុជាចិន
Next articleEverton ទាត់ចោលសំណើរ៨៥លានផោនពី Barcelona សុំទិញ Richarlison