កាសែតអង់គ្លេស The Sunsports បានចុះផ្សាយថា Danny Rose ប្រហែលជាដល់ពេលនិយាយលាគ្នាជាមួយនឹងមិត្តរួមក្លឹប Spurs ហើយក្រោយពេលដែលកិច្ចព្រមព្រៀងក្នុងលក្ខណ្ឌខ្ចីជើងទៅលេងជាមួយនឹងក្លឹប Newcastle ត្រូវបានធ្វើរួចរាល់ហើយ។
គ្រូបង្វឹករបស់ក្លឹប Newcastle លោក Steve Bruce នឹងនាំយកកីឡាករខ្សែការពារស្លាបឆ្វេងរូបនេះមកលេងជាមួយនឹងក្លឹបរហូតដល់បញ្ចប់រដូវកាលព្រមទាំងជម្រើសទិញរូបគេផ្តាច់ចេញពី Spurs ផងដែរនៅពេលបន្ទាប់។
ប្រភពដដែលបានជឿជាក់ទៀតថាកិច្ចព្រមព្រៀងខ្ចីជើងនេះមានតម្លៃប្រមាណជា២លានផោន។វានឹងក្លាយទៅជាឧិកាសមួយរបស់ Danny Rose វ័យ២៩ឆ្នាំរូបនេះដើម្បីបង្ហាញលោក Gareth Southgate ថារូបគេនៅតែអាចមានសមត្ថភាពសម្រាប់ជម្រើសជាតិអង់គ្លេសដដែល៕
ប្រែសម្រួល៖Lee