Home ព័ត៌មានកីឡា ទីបំផុត Arsenal ទិញបានខ្សែការពារតម្លៃថោកម្នាក់ទៀតហើយត្រឹមតែ៥លានផោន

ទីបំផុត Arsenal ទិញបានខ្សែការពារតម្លៃថោកម្នាក់ទៀតហើយត្រឹមតែ៥លានផោន

0

កាសែតអង់គ្លេស The Sun នៅថ្ងៃនេះចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយហើយចុះកុងត្រានាំយកកីឡាករខ្សែការពាររបស់ក្លឹប Southampton ម្នាក់ក្នុងតម្លៃត្រឹមតែ៥លានផោនប៉ុណ្ណោះ។

កីឡាករខ្សែការពារ Cedric Soares ទោះបីជាយ៉ាងណានឹងផ្ទេរមកទឹកដី Emirates ទាំងនៅមានរបួសនៅឡើយក្នុងពេលដែលជាក់ស្តែងកីឡាករការពាររបស់ក្លឹបជាច្រើនក៏សុទ្ធតែមានរបួសដូចគ្នាដែរនោះមានដូចជា Pablo Mari,Calum ChambersនិងMustafiជាដើម។

Soarez ក្នុងវ័យ២៨ឆ្នាំសញ្ជាតិប៉ទុយហ្គាល់កំពុងទទួលរងរបួសនៅឡើយហើយនឹងមិនអាចចូលលេងវិញបាននៅឡើយទេក្នុងរយៈពេល៣សប្តាហ៍ទៀតខណៈដែលក្លឹបនឹងត្រូវប្រកួតជាមួយនឹងគូខ្លាំងៗដូចជា Burnley, Newcastle និង Olympiacos ផងដែរ៕

ប្រែសម្រួល៖Lee

Previous articleនៅ​ព្រឹក​​នេះនា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​នឹ​ង​ថ្លែ​ង​សា​រពិ​សេ​ស​ស្ដី​ពី​ប​​ញ្ហាជំ​ងឺ​រ​លា​ក​សួ​ត​ ​ប​ង្ក​ដោ​យ​វីរុ​ស​កូ​​រ៉ូណាថ្មី
Next articleសម្តេច​តេជោ៖ បិទការហោះហើរកម្ពុជា-ចិន​ ជាការសម្លាប់សេដ្ឋកិច្ច និង ទំនាក់ទំនងកម្ពុជាចិន