ភ្នំពេញ៖ នាព្រឹកនេះសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថា អំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា(Coronavirus) នៅក្នុងប្រទេសកម្ពុជា ដោយសម្តេចបានលើកឡើងថា បិទការហោះកម្ពុជា-ចិន ជាការសម្លាប់សេដ្ឋកិច្ច និង ទំនាក់ទំនងកម្ពុជាចិន ។
សម្តេចបានមានប្រសាសន៍នៅព្រឹកនេះថា «វិធានការបែបនេះ ជាការសម្លាប់សេដ្ឋកិ្ច និងកាត់បន្ថយទំនាក់ទំនង ចិនកម្ពុជា ចិនធំណាស់ ប្រជាជានជិត ១៤០០ លាននាក់ ដូច្នេះ គិតពីចំនួនប្រជាជន ដែលឆ្លង និងស្លាប់ បើគិតពីប្រជាជនវាសមាមាត្រតូច ។
សម្តេចថា «យើងមិនបាច់ប្រកាសបិទទេ ចិនគេបិទហើយ គេបិទហោះហើរពីក្រុងវ៉ូហាន ទៅកាន់ក្រុងផ្សេងទៀតរបស់ចិន ដើម្បីកុំឲ្យរីករាលដាល» ។
សម្តេចតេជោ បានបន្ថែមថា «បើបិទការហោះហើរ វាមិនមែនវាយប្រហារចិននោះទេ តែវាជាការវាយប្រហារទៅលើសេដ្ឋកិច្ចកម្ពុជា វាសម្លាប់ សេវារបស់កម្ពុជា ក្នុងផ្នែកមួយ។ ម្យ៉ាងទៀត វានឹងកាត់បន្ថយ ទំនាក់ទំនង កម្ពុជាចិន ដែលយើងត្រូវមើលឃើញ»៕