Home សង្គម នៅ​ព្រឹក​​នេះនា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​នឹ​ង​ថ្លែ​ង​សា​រពិ​សេ​ស​ស្ដី​ពី​ប​​ញ្ហាជំ​ងឺ​រ​លា​ក​សួ​ត​ ​ប​ង្ក​ដោ​យ​វីរុ​ស​កូ​​រ៉ូណាថ្មី

នៅ​ព្រឹក​​នេះនា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​នឹ​ង​ថ្លែ​ង​សា​រពិ​សេ​ស​ស្ដី​ពី​ប​​ញ្ហាជំ​ងឺ​រ​លា​ក​សួ​ត​ ​ប​ង្ក​ដោ​យ​វីរុ​ស​កូ​​រ៉ូណាថ្មី

0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះនឹងថ្លែងសារស្តីពី ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបព័ត៌មានច្បាស់។

នេះគឺជាថ្លែងសារលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែនចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណាមានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួន ជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះ៕

Previous articleប៉ែន ចំរ៉ុង រំភើបស្ទើរហោះក្រោយដឹងថាភរិយាមានផ្ទៃពោះ
Next articleទីបំផុត Arsenal ទិញបានខ្សែការពារតម្លៃថោកម្នាក់ទៀតហើយត្រឹមតែ៥លានផោន