ក្រុមអ្នកគាំទ្រដែលមានគ្នាប្រមាណជា២០នាក់ជាមួយនឹងម៉ាសមុខគ្រប់គ្នាបានសម្រុកចូលទៅដល់ផ្ទះវិឡាតម្លៃ២លានផោនរបស់អនុប្រធានក្លឹបបិសាចក្រហម Man United លោក Ed Woodward ទាំងយប់ក្នុងស្ថានភាពខឹងសម្បារដោយបានគប់ភ្លើងផងគ្រាប់បែកផ្សែងផងចូលទៅក្នុងផ្ទះដ៏មានតម្លៃមួយនេះ។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាទាំងលោក Woodward ព្រមទាំងប្រពន្ធ និង កូនគឺមិនមានវត្តមាននៅទីនោះឡើយ។ តាមពិតការសម្រុកចូលដំបូងក្រុមនេះមិនបានប្រើប្រាស់អាវុធទាំងនោះឡើយរហូតដល់ពេលដែលពួកគេបានដឹងថាមិនមានអ្នកណាម្នាក់នៅក្នុងផ្ទះទើបពួកគេបានប្រើប្រាស់ឧបករណ៍ទាំងនោះតែម្តង។
អ្វីដែលគេអាចជឿជាក់បានថាជាមូលហេតុដែលនាំឲ្យមានកើតជាហេតុការណ៍មួយនេះគឺដោយសារតែអ្នកគាំទ្រនាំគ្នាខឹងទៅនឹងការងាររបស់លោក Woodward ក្នុងការចចារនាំយកកីឡាករចំណូលថ្មីនាពេលកន្លងមកហើយកំពុងត្រូវបានក្រុមអ្នកគាំទ្រជាច្រើននាំគ្នាទាមទារឲ្យបុរសរូបនេះចាកចេញពីក្លឹបទាំងដឹងថាគាត់កំពុងទទួលបានប្រាក់កម្រៃប្រមាណជា៤លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖Lee