កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធសញ្ជាតិតួហ្គោកីឡាករ Emmanuel Adebayor កំពុងត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់មកលីកកំពូលអង់គ្លេសសាជាថ្មីខណៈដែលក្លឹប២កំពុងចាប់អារម្មណ៍ក្នុងនោះមានដូចជា Aston Villa, Newcaslte និង Brighton ផងដែរ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងក្លាដែរកាលពីកគ្រាដែលរូបគេកំពុងបំពេញការងារជាមួយនឹងក្លឹប Arsenal ប៉ុន្តែបច្ចុប្បន្នទើបតែបានដាច់កុងត្រាជាមួយនឹងក្លឹប Kayeripor របស់អ៊ីតាលីដោយរកគ្រាប់បាល់បាន២គ្រាប់ក្នុងការបង្ហាញខ្លួន៨ដងឲ្យក្លឹបនេះ។
កីឡាកររូបនេះក៏ធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនផ្សេងទៀតផងដែរដូចជា Man City, Spurs, Crystal Palace និងក្លឹបយក្សអេស្បាញ Real Madrid ផងដែរ។Adebayor បាននិយាយថាចង់បានបន្ថែមគ្រាប់បាល់របសខ្លួនពី៩៧ទៅដល់១០០គ្រាប់ឲ្យបានលីកកំពូលអង់គ្លេស៕
ប្រែសម្រួល៖Lee