ភ្នំពេញ៖ទើបតែរៀបការបានរយៈពេល២ខែសោះពេលតារាប្រុសនិងជាពិធីករលោក ប៉ែន ចំរ៉ុងបានទទួលដំណឹងល្អនិងរំភើបខ្លាំងក្រោយពេលបានដឹងថាភរិយាជាទីស្រលាញ់របស់ខ្លួនអ្នកនាង ហ៊ុន ម៉ាណេ ពេលនេះកំពុងពពោះកូនក្នុងផ្ទៃយ៉ាងភ្ញាក់ផ្អើលផងនោះ។
តាមរយៈការបង្ហោះវីដេអូរបស់ពិធីករលោក ប៉ែន ចំរ៉ុង នាអំឡុងពេលភរិយា Surprise កាលពីថ្មីៗនេះគេសង្កេតឃើញតារាប្រុសរូបនេះបានសប្បាយចិត្តខ្លាំងក្រោយពេលដែលលទ្ធផលពិនិត្យទឹកនោមរបស់ភរិយាបានរកឃើញថាអ្នកនាងពេលកំពុងមានកូនក្នុងផ្ទៃខណៈដែលលោក ប៉ែន ចំរ៉ុង បានរំពឹងថាកូននៅក្នុងផ្ទៃរបស់ភរិយាដែលកំពុងចាប់កំណើតនោះសូមឲ្យជាកូនភ្លោះ។
បន្ទាប់ពីមានការបង្ហាញភ្ជាប់ជាមួយសម្មភាពរំភើបដោយការអបអរភរិយាមានផ្ទៃពោះនេះដែរលោក ប៉ែន ចំរ៉ុង ក៏បានសម្តែងអារម្មណ៍អរគុណនិងកាន់តែស្រលាញ់ភរិយាខ្លាំងឡើងៗផងដែរ។ខណៈមានអ្នកគាំទ្រនិងទស្សនិកជនជាច្រើនបានជូរពរកូនក្នុងផ្ទៃនិងភរិយាលោកមានសុខភាពល្អក្រោយទទួលបានដំណឹងនេះផងនោះ។
សូមរម្លឹកថាពិធីករសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតលោក ប៉ែន ចំរ៉ុង និងភរិយាអ្នកនាង ហ៊ុន ម៉ាណេ បានសម្រេចកាន់ដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៩ដោយមានតារាសិល្បៈល្បីៗជាច្រើនបាននាំគ្នាសម្រុកចូលរួមយ៉ាងច្រើនកុះករជាមួយនឹងការជួនពរពួកគេទាំងពីរឲ្យមានសុភ័មង្គលស្រលាញ់គ្នាដល់ចាស់កោងខ្នងរៀងៗខ្លួន៕ តារារស្មី




