Klopp ចេញមកអះអាងប្រកួតណាខ្លះដែល Mane នឹងត្រូវអវត្តមានដោយសាររបួសចុងក្រោយនេះ

0

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Sadio Mane ត្រូវបានគេដឹងហើយថាបានទទួលរងរបួសក្នុងការប្រកួតចុងក្រោយមួយយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល២ទល់នឹង១ហើយពេលនេះកំពុងបន្តព្យាបាលរបួសនៅឡើយ។

នៅថ្ងៃពុធនេះគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានធ្វើការប្រកាសអះអាងហើយថាកីឡាកររូបនេះនឹងត្រូវអវត្តមានក្នុងការប្រកួតសំខាន់ៗក្នុងក្របខណ្ឌពានរង្វាន់អង់គ្លេសខាងមុខនេះដូចជាការប្រកួតប៉ះនឹង West Ham និង Southampton ផងដែរ។

Klopp បានបញ្ជាក់ទៀតថា Southampton នឹងអាចជាប្រកួតចុងក្រោយដែលកីឡាករឆ្នើមសេនាហ្គាល់រូបនេះអាចនឹងអវត្តមានដែលមានន័យថាប្រកួតបន្ទាប់រូបគេនឹងអាចត្រឡប់មកជួយ Liverpool វិញដើម្បីជួយប្រជែងយកពានរង្វាន់អង់គ្លេសជាលើកដំបូងជូនក្លឹប៕

ប្រែសម្រួល៖Lee