Home ព័ត៌មានកីឡា Conor Nestor ថានឹងបន្តយកឈ្នះលើម្ចាស់ផ្ទះ Master 7 ទៀត

Conor Nestor ថានឹងបន្តយកឈ្នះលើម្ចាស់ផ្ទះ Master 7 ទៀត

0

ភ្នំពេញ៖ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើការប្រកួតនាល្ងាចនេះជាមួយក្រុមម្ចាស់ផ្ទះ Master 7 ក្នុងវគ្គ Play-off ពានរង្វាន់ AFC Cup ជុំទី១ ជើងទី២ ។

បើទោះបីជា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមរបស់ឡាវនេះដោយលទ្ធផល ៤ទល់១ នាជើងទី១ នាប្រទេសកម្ពុជាក្តី លោក Conor Nester ដែលជាគ្រូបង្វឹកបានលើកឡើងថា÷ ជាដំបូង ខ្ញុំសូមអរគុណយ៉ាងខ្លាំងដល់ក្រុម Master 7 ដែលបានទទួលពួកយើងយ៉ាងកក់ក្តៅ ទោះបីជាយើងធ្លាប់បានឈ្នះ ៤ទល់១ កាលពីជើងទី១ក្តី ក៏យើងមិនអាចភ្លេចការប្រុងប្រយ័ត្នបានដែរ ព្រោះប្រកួតមុនពួកគេបានវាយសម្រុកក្រុមរបស់យើងយ៉ាងខ្លាំង ប៉ុន្តែកូនក្រុមរបស់ខ្ញុំបានត្រៀមខ្លួនរួចស្រេចក្នុងការយកជ័យជម្នះនៅថ្ងៃនេះ ដោយសារតែយើងចង់ប្រកួតក្នុងដី ៣ប្រកួតទៀត នៅក្នុងពូល។

គួរបញ្ជាក់ផងដែរថា បើសិនជាក្រុមសំណាងរបស់កម្ពុជានេះអាចឡើង នឹងត្រូវចូលក្នុងពូល G ដែលមាន ៣ក្រុមរួចស្រេច ដូចជា Ceres Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) នឹង Bali United របស់ប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ មៃ ចាន់បុត្រ​

Previous articleអតីតវេជ្ជបណ្ឌិតវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពន្យល់ពីកត្តាបីដែលអាចឆ្លង វីរុសកូរ៉ូណា ហើយម៉ាស់ ទូទៅមិនអាចការពារបានទេ
Next articleរ​ដ្ឋម​ន្ដ្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​៖​នគ​រ​​បា​លត្រូ​វ​​ប​ម្រើ​ប្រ​យោ​ជ​ន៍ជា​តិ​និ​ង​ប្រ​ជា​ជ​ន​មិ​ន​ត្រូ​​វ​ប​ម្រើ​តែ​បក្ខ​ពួ​ក​ខ្លួ​ន​នោះ​ឡើ​យ​