ភ្នំពេញ៖ ឯកឧត្តម ជឹម ភក្ត្រា អតីតវេជ្ជបណ្ឌិតជំនាញនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញពីកត្តាចំនួនបី ដែលអាចនឹងឆ្លងនូវជំងឺកូរ៉ូណា ខណៈដែលជំងឹនេះ កំពុងក្លាយជាប្រធាន បទដ៏ក្តៅនៅលើពិភពលោក។
ឯកឧត្តម ជឹម ភក្ត្រា បានបង្ហាញសារថា ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗ ក្នុងនាមខ្ញុំធ្លាប់ធ្វេីការនៅមន្ទីពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រយៈពេលជាង១០ឆ្នាំ ។
លោកបានបន្តថា ជាទូទៅការចំលងវីរុស Coronavirusអាចឆ្លងបានត្រូវពឹងលើកត្តាបីសមស្រប ៖
1. ចំនួនមេរោគ
2. សីតុណ្ហភាព (ក្រោម២០ C)
3 ការប៉ះពាល់ និងនៅទល់មុខអ្នកជម្ងឺផ្ទាល់ដោយគ្មានរបាំងការពារ)
ក្នុងនោះដែរលោក ក៏បានបង្ហាញពី កត្តាដែលមិនងាយឆ្លងរាលដាលនៅប្រទេសយើង ៖
១. ប្រទេសយើងមានសីតណ្ហភាពលើសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជម្ងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)
២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រើននៅឡើយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡើយ។
លោកបានបន្តទៀតថា ចំពោះការវិភាគរកមេរោគនេះ
– គឺគេយកសំណាកពីក្នុងច្រមុះអ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ)
-ការសង្ស័យនណាម្នាក់មានជម្ងឺនេះ គឺផ្តោតទៅលើជននោះមានកម្តៅលើសពី៣៨c ហើយមកពីតំបន់ប្រឈម (តំបន់ប្រភពជម្ងឺនេះ)
– ធ្វេីការវិភាគ លើស DNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
– មិនមែនស្គែនដូចរាវរកគ្រឿងផ្ទុះនោះទេ
លោកបានបន្ថែមទៀតថា ចំពោះការប្រើម៉ាស់ ការពារ ៖
Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅនេះមិនអាចរារាំងvirusនេះ 100% បានទេ តែអាចការពារការខ្ទាតទឹកមាត់នៅពេលគេក្រដាស់ឬក្អក នៅចំពោះមុខយើង។ អាស្រ័យហេតុនេះសូមកុំព្រួយបារម្ភពេក នាំអោយមានការជ្រួលច្របល់៕