រ​ដ្ឋម​ន្ដ្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​៖​នគ​រ​​បា​លត្រូ​វ​​ប​ម្រើ​ប្រ​យោ​ជ​ន៍ជា​តិ​និ​ង​ប្រ​ជា​ជ​ន​មិ​ន​ត្រូ​​វ​ប​ម្រើ​តែ​បក្ខ​ពួ​ក​ខ្លួ​ន​នោះ​ឡើ​យ​

0

​ភ្នំ​ពេ​ញ​ ៖​ ​ក្នុងពិធីប្រគល់រថយន្ដ ដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ត្រូវបម្រើជាតិនិងប្រជាពលរដ្ឋជាធំមិនត្រូវបម្រើបក្ខពួក និងក្រុមគ្រួសាររបស់ខ្លួននោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «គាត់(នគរបាល)ត្រូវស្មោះត្រង់តួនាទីរបស់គាត់ ដើម្បីបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ។ មិនមែនបម្រើដើម្បីខ្លួនយើង បក្ខពួកយើង ក្រុមគ្រួសារយើងទេ គឺបម្រើផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ»៕