ភ្នំពេញ៖ គ្រូបង្គោល អាស៊ីអឺរ៉ុប យូណាយធីត លោក សុក វាសនា បានប្រាប់ក្រុមការងារ OBN Asia ថា គិតមកដល់ពេលនេះក្រុមរបស់ខ្ញុំបានត្រៀមខ្លួន ៥០ ទៅ ៦០% ហើយសម្រាប់រដូវកាលថ្មី ២០២០។
គ្រូវ័យ៤០ឆ្នាំស្តើងរូបនេះបាននិយាយថា៖យើងត្រៀមខ្លួនបាន 50ទៅ60% ហើយដោយយើងទើបចាប់ផ្តើមហ្វឹកហាត់ជុំគ្នាក្រោយពីធ្វើតេស្តកីឡាករខ្មែរនិងបរទេសថ្មីបានគ្រប់ចំនួនរួចរាល់ហើយនៅតែពេលវេលាហ្វឹកហាត់ជុំគ្នានោះទេ។
ព្រោះយើងសំរាកចូលឆ្នាំចិន ហើយចាប់ផ្តើមហ្វឹកហាត់ចាប់ពីស្អែកតទៅ ដែលយើងមានពេលត្រឹមតែ ២ អាទិត្យត្រៀមមុនរដូវកាលចាប់ផ្តើម ចំពោះទិសដៅឆ្នាំនេះយើងនិងព្យាយាមនិងប្រឹងប្រែងអោយបានទៅជិតតំបន់Top4 ដែលក្លឹបផ្សេងៗគេក៍រៀបចំត្រៀមខ្លួនបានល្អជាងយើងទៅទៀត។
គួររំលឹកផងដែរថា អាស៊ីអឺរ៉ុប យូណាយធីត បានគ្រងជើងឯកពានរង្វាន់បើករដូវកាល នាពេលថ្មីនេះ ដោយបានយកឈ្នះម្ចាស់ផ្ទះក្រសួងការពារជាតិ ដោយបាល់កាត់ក្តី ១១ម៉ែត្រ ៥ទល់៤ នាកីឡដ្ឋានស្តាតចាស់៕
អត្ថបទ៖ មៃ ចាន់បុត្រ