ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ ករណីភ្ញាក់ផ្អើលមួយទៀតបានកើតឡើងនៅចំនុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តល ដោយកូនប្រសារលួចត្រីឆ្កោ ឪពុកក្មេក ។
នៅវេលាម៉ោង ១៥.១៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ មិន កាន ភេទប្រុសអាយុ ៥៣ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ដោយប្តឹងទៅលើ ឈ្មោះ ហួត ឌី ភេទប្រុសអាយុ២៦ឆ្នាំ ត្រូវជាកូនប្រសារ .លបប្រឺស១០០ប្រវែង១៥ម៉ែត្រ និងលួចត្រីឆ្កោ ១៥គីឡូ។
បើតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល-នៅថ្ងៃ ទី២៥ខែមករា ឆ្នាំ២០២០វេលាម៉ោង១៥.១៥នាទីឈ្មោះ ហួត ឌី ត្រូវជាកូនប្រសារ ជនរងគ្រោះបានចូលលួចត្រីឆ្ដោក្នុងត្រើង ពេលនោះត្រីផ្អើល ជនរងគ្រោះ មានការសង្ស័យក៏ទៅមើលឃើញឈ្មោះហួតឌី កំពុងដួសត្រី ក្នុងត្រើង ក៏បិទឃ្លុបទប់ កុំឲ្យជនសង្ស័យចេញ រួចបានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលប្រាសាទ។
ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ប្រាសាទបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងសាកសួរ បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកស្អាង ដេីម្បីចាត់ការបន្ដតាមនីតិវិធី។ក្នុងនោះជនសង្ស័យជាកូនប្រសារបានសារភាពថា ធ្លាប់លួចត្រីនេះ ចំនួន៤លើករួចមកហើយ៕