ភ្នំពេញ៖ បុរសម្នាក់ ដែលបានលើកឡើងថា គ្មានសមត្ថកិច្ចប្រចាំការទទួលពាក្យបណ្តឹង នៅប៉ុស្តិ៍ព្រៃវែង ខណ្ឌដង្កោ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាប់ព័ន្ធលើករណិ គ្រឿងញៀន។
ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះព័ត៌មាននៅរសៀលនេះថា បុរសម្នាក់ដែលនិយាយប្រាប់សារព័ត៌មានថាមិនមានមន្ត្រីណាម្នាក់នៅប្រចាំការដើម្បីទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រៃវែង នៃអធិការនគរបាលខណ្ឌដង្កោ ពេលនេះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការចាប់ខ្លួនបានតាមដីការបស់តុលាការខេត្ត កំពង់ស្ពឺ លើករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ផេកខាងលើ ក៏បានបញ្ជាក់ថា ២៤ម៉ោង លើ២៤ម៉ោង សមត្ថកិច្ចតាមបណ្តា ខណ្ឌ ប៉ុស្តិ៍ តែងតែប្រចាំការដើម្បីការពារសុខសុវត្ថិភាព និងទទួលពាក្យពីប្រជាពលរដ្ឋ ៕