ពា​ន​បើក​រ​ដូ​វ​កា​ល​ ​ភ្នំ​ពេ​ញ​ក្រោ​ន​ ​ចូ​ល​រួ​ម​នៅ​ថៃ​មា​ន​ប្រា​ក់​រ​ង្វា​ន់ដ​ល់​ទៅ​ ​៥​០​០​០​០​$​

0

​ភ្នំពេញ៖ ក្លិ​ប​បា​ល់​ទាត់ ភ្នំពេញក្រោន បានទៅប្រកួតពានរង្វាន់ Leo Pre-season Cup 2020 ដែលមានការចូលរួមពីសំណាក់ក្រុមចំនួន១៦ រៀបចំធ្វើឡើងនៅប្រទេសថៃ។

ក្នុងនោះក្លិបបាល់ទាត់ភ្នំពេញក្រោន ជាក្រុមមួយក្នុងចំណោមក្រុមទាំង១២មកពីថៃ បូករួមក្រុមមកពី ឡាវ, សិង្ហបុរី និងជប៉ុន។ ក្រុមរបស់កម្ពុជាបានធ្វើការរង់ចាំនៅវគ្គ ៨ក្រុមចុងក្រោយ ដោយជួប Chaingrai United FC ដែលទើបបញ្ចប់វគ្គជម្រុះយកឈ្នះ Chainat Hornbill FC ដោយលទ្ធផល១ទល់០ កាលពីម្សិលមិញនេះ។

សម្រាប់រូបមន្តនៃការប្រកួតនៅធ្វើឡើងរយៈពេល៩០នាទី ចែកចេញជាពីរវគ្គ និងសម្រេចទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយពុំមានការបន្ថែមម៉ោងរយៈពេល១៥នាទីពីរដងបើសិនជាលទ្ធផលស្មើគ្នា។ ខណៈក្រុមឈ្នះនាវគ្គជម្រុះត្រូវឡើងបន្តរហូតដណ្តើមជើងឯកយកប្រាក់រង្វាន់ ៥០,០០០ ដុល្លារ។

ក្រុមនីមួយៗមានសិទ្ធប្រើប្រាស់កីឡាករបរទេសគ្មានដែនកំណត់នៅលើទីលាន ស្របពេលអាចធ្វើការផ្លាស់ប្តូរកីឡាករបានត្រឹម៨នាក់ និងការផ្លាស់ប្តូរមួយលើកអាចច្រើនចំនួន៤នាក់

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយជើងឯកលីគកំពូលថៃរដូវកាល២០១៩ Chaingrai United FC នាថ្ងៃទី២៥ ខែមករា វេលាម៉ោង៧ល្ងាច ដោយប្រើប្រាស់កីឡដ្ឋាន Singha៕

អត្ថបទ៖ មៃ​ ចាន់បុត្រ​