ភ្នំពេញ៖តារាសម្តែងកូនមួយអ្នកនាង ស៊ុំ សុម៉ាលី កាលពីថ្មីៗកន្លងទៅនេះបានប្រកាសយ៉ាងភ្ញាក់ផ្អើលពីការបែកបាក់ចំណងស្នេហាជាមួយស្វាមីបង្កការចាប់អារម្មណ៍ពីទស្សនិកជនខណៈដែលកាលនោះនាងបានអះអាងពីហេតុផលថារស់នៅជាមួយគ្នាមិនចុះសម្រុងព្រោះប្តីលួចលាក់មានស្រីក្រៅក្បត់ចិត្តខ្លួន។
បន្ទាប់ពីការប្រកាសនៃការប្រះឆាស្នេហ៍ជាមួយស្វាមីមិនយូប៉ុន្មានផងពេលនេះក៏ស្រាប់តែតារាស្រីអ្នកនាង ស៊ុំ សុម៉ាលី បានប្រកាសបើកចំហជាថ្មីថារវាងនាងនិងស្វាមីពេលនេះបានផ្សះផ្សាត្រូវគ្នាវិញហើយខណៈដែលនាងថាអាណិតកូនស្រីដោយមិនចង់ឲ្យក្លាយជាក្មេងកំព្រាឪពុកទើបនាងសម្រេចផ្តល់ឱកាសដើម្បីឲ្យស្វាមីកែខ្លួនឡើងវិញ។
អ្នកនាង ស៊ុំ សុម៉ាលី បានរៀបរាប់សំណេរជាមួយរូបភាពស្វាមីថាមិនខ្មាសនិង គេសើចសំខាន់ផ្ដល់ឱកាស និង សាកល្បងបងម្ដងទៀតសង្ឃឹមថាបងនឹងធ្វើតាមពាក្យសន្យា។តាមរយៈសំណេរនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនយល់ឃើញថានាងគិតនេះគឺពិតជាត្រឹមត្រូវណាស់ព្រោះមនុស្សខុសអាចផ្តល់ឱកាសដើម្បីកែខ្លួននិងភាពកក់ក្តៅរបស់កូនដែលមិនកំព្រាឪពុក-ម្តាយ។
សូមរម្លឹកថាតារាស្រីអ្នកនាង ស៊ុំ សុម៉ាលី និងស្វាមីលោក មាស ទី ដែលជាអាជីវករលក់មីឆាលក្ខណៈធំមួយកន្លែងស្ថិតនៅម្ដុំរោងកុនអង្គរជិតផ្សារអូរឫស្សីបានចាប់ដៃគ្នារៀបការនាអំឡុងឆ្នាំ២០១៤ដែលគិតមកទល់ពេលនេះមានរយៈប្រមាណជាង៦ឆ្នាំមកហើយ។បន្ទាប់ពីអាពាហ៍ពិពាហ៍ពួកគេក៏ទទួលបានចំណងដៃកូនស្រីម្នាក់ប៉ុន្តែក្រោយមកទៀតក៏បែបធ្លាយដំណឹងរង្គួសរង្គើរស្នេហាផងដែរ៕តារារស្មី




