នៅថ្ងៃនេះកាសែតអង់គ្លេស The Sunsports បានសរសេរថាក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard បានចាប់ផ្តើមបន្តកិច្ចពិភាក្សាគ្នាសាជាថ្មីជាមួយនឹងក្លឹបបារាំង Lyon ក្នុងការពិនិត្យមើលលទ្ធភាពផ្ទេរខ្សែប្រយុទ្ធជើងខ្លាំងម្នាក់មកអង់គ្លេស។
ប្រភពដដែលបានសរសេរទៀតថាគ្រូបង្វឹករូបនេះបានប្រាប់ទៅក្លឹបហើយថាត្រូវតែធ្វើយ៉ាងណានាំយកខ្សែប្រយុទ្ធម្នាក់ឲ្យបានក្នុងខែមករានេះដើម្បីបង្កើនកម្លាំងធ្វើយ៉ាងណាអាចមានឱកាសទៅលេង Champion League នៅរដូវកាលក្រោយឲ្យបានដោយក្នុងនោះក៏មាន Cavani ផងដែរជាគោលដៅអទិភាព។
ប៉ុន្តែក្រោយជឿជាក់ថាស្ថានភាពហាក់ដូចជាមិនសូវច្បាស់លាស់ចំពោះការចចារនឹង PSG នោះក្លឹបតោខៀវ Chelsea ក៏បានងាកមកព្យាយាមចចារ Lyon វិញដើម្បីលួងទិញយកកីឡាករ Moussa Demebele ដែលបច្ចុប្បន្នកំពុងមានតម្លៃប្រមាណជា៤៥លានផោន៕
ប្រែសម្រួល៖Lee