កាំភ្លើងធំត្រៀមយកកីឡាករសញ្ជាតិអ៊ុយក្រែនរបស់ Shakhtar Donetsk

0

ក្លិបកាំភ្លើងធំ Arsnernal បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះហត្ថលេខាយកកីឡាករ សញ្ជាតិអ៊ុយក្រែនរបស់ក្លិប Shakhtar Donetsk ក្នុងទីផ្សារដោះដូរកីឡាករនេះ។
គ្រូបងឹក Arteta កំពុងព្យាយមធ្វើឲ្យតំបន់ការពាររបស់ខ្លួន មានភាពប្រសើរឡើងវិញ មុនបញ្ចប់ទីផ្សារដោះដូរកីឡាករ ខណៈដែល Calum Chambers មានបញ្ហារបួសរហូត ចុងបញ្ចប់នារដូវកាល។

ក្រៅពីខ្សែរពារ Mykola Matviyenko របស់ក្លិបខាងលើ កាំភ្លើងធំកន្លងទៅបានចាប់អារម្មណ៍ទៅលើ Jerome Boateng របស់ Bayern Munich និង Dayot Upamecano របស់ក្លិប and RB Leipzig ។ប៉ុន្តែរបាយការណ៍ចុងក្រោយមកនេះ បានចុះថា កាំភ្លើងធំ បានចរចារយក Mykola Matviyenko ក្នុងទីផ្សារ​ផ្ទេរនេះរួចរាល់៕