សល់ពេល១៣ថ្ងៃទៀត Roberto Carlos នឹងបង្ហាញខ្លួននៅលើទឹកដីកម្ពុជា​

0

ភ្នំពេញ៖ តារាបាល់ទាត់ឆ្នើមរបស់ប្រេស៊ីល ដែលជា​កំពូលអ្នកលេង​ស្ទាយ៍ស៊ុតហ្វ្រីហ្គិត លោក Roberto Carlos នឹងមកដល់ទឹកដីកម្ពុជា នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ​២០២០ នាពេលខាងមុខ ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ក្រុមហ៊ុនភេសជ្ជៈមួយ ។​

បើតាមប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈមួយនោះ បានចាយប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីអញ្ជើញកីឡាករឆ្នើមរបស់ប្រេស៊ីល មកបង្ហាញខ្លួនចាប់ពីម៉ោង ២ រសៀលតទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីធ្វើការសំណេះសំណាល និងណែនាំពីវិធីសាស្រ្តទាត់បាល់ហ្វ្រីខីកឲ្យឡូយពូកែដូចលោកផងដែរ។

ក្នុងនោះដែរក៏មានលេងហ្គេមយកប្រាក់រង្វាន់ចំនួន ២ពាន់ដុល្លារ​អាម៉េរិក ជាមួយរបៀបស៊ុតបាល់របស់លោក Roberto Carlos ៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=3ECoR__tJNQ