Neymar ប្រើក្បាច់បញ្ចូនបាល់ដោយគូទ ធ្វើអោយអ្នកគាំទ្រ និង ពិធីករភ្ញាក់ផ្អើលស្អែកហ៊ោ និង អស់សំនើចយ៉ាងខ្លាំង ក្នុងជំនួប Reims នៃក្របខណ្ឌ French League Cup របស់ប្រទេសបារាំង ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនហាក់មិនចិត្តចំពោះក្បាច់នេះ ក៏ព្រោះហាក់ដូចជាការមើលងាយជ្រុលហួសពេក ។

កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញពីសមត្ថភាពមិនមានដែនកំណត់របស់គាត់ បន្ទាប់ពីគាត់ទទួលបានបាល់ពីមិត្តរួមក្រុម គាត់ក៏សម្រាច់ចិត្តបញ្ជូនបាល់លឿនៗទៅកាន់មិត្តរួមក្រុមដោយប្រើគូទរបស់គាត់ដែលបានធ្វើនៅលើបណ្តាញសង្គម Twitter អ្នកគាំទ្រម្នាក់បាននិយាយថា “ការបញ្ចូនបាល់ដោយគូទរបស់ Neymar គឺពិតជារឿងដ៏អស្ចារ្យ” អ្នកផ្សេងបានបន្ថែមទៀតថា “Neymar ប្រើគូទបញ្ចូនបាល់គ្រាន់តែធ្វើឱ្យគូប្រកួតអាម៉ាស់មុខប៉ុន្នោះ”


ក្រោយពី Neymar ប្រកាសថានឹងបន្តនៅលីកប្រទេសបារាំង កីឡាកររូបនេះបានជួយ PSG ទំលាក់ Reims ក្នុងការប្រកួត French League Cup ក្រោមលិទ្ធផល 3 ទល់ 0 បើទោះជា Neymar មិនអាចរកគ្រាប់បាល់បានក៏ពិតមែន ប៉ុន្តែក្រោមក្រសែរភ្នែកទស្សនិកជនបានមើលឃើញថា Neymar បានត្រលប់មកភាពប្រក្រតីវិញ បន្ទាប់ពីរូបគេហាក់ប្រឹងប្រែងនិងផ្ចិតផ្ចង់ជាងមុនក្នុងជ័យជំនះនេះ ដោយ Neymar បញ្ជូនបាល់អោយមត្តរួមក្រុមបញ្ចប់ទី 1 លើក នឹងបង្កើតឳកាសនៃគ្រាប់បាល់ទី 2 ក្រោមលិទ្ធភាពនៃបាល់ពិន័យ ជាងនេះទៅទៀតកីឡាកររូបនេះបានចុះមកតំបន់ការពារដើម្បីជួយមិត្តរួមក្រុមផងដែរ ៕
