ភ្នំពេញ៖ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភចំពោះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីដែលផ្ទុះនៅចិននោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានចេញមុខមកអះអាង ថា រហូតដល់ពេលនេះ ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី មិនមាននៅកម្ពុជានោះទេ។
លោកស្រីអ្នកនាំពាក្យបញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០៕