Solskjaer ចេញម​ក​អះ​អា​ង​ថា​ Rashford នឹងត្រូវខកខានការប្រកួតដល់ទៅ៨សប្តាហ៍

0

ក្រោយមិនបានបង្ហាញខ្លួនក្នុងការប្រកួតដ៏សំខាន់ជាមួយនឹង Liverpool កាលពីយប់មិញហើយនោះគ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjaer ទីបំផុតបានចេញមកអះអាងហើយថាកីឡាករ Marcus Rashford នឹងត្រូវខកខានការប្រកួតឲ្យក្លឹបយ៉ាងហោចណាស់៨សប្តាហ៍ដោយសារតែរបួស។

គួររំលឹកដែរថាកីឡាកររូបនេះបានទទួលរងរបួសនៅខាងខ្នងតែ១៥នាទីប៉ុណ្ណោះមុនពេលដែល Man United បានយកឈ្នះ Wolve ក្នុងលទ្ធផល១ទល់នឹង០ក្នុងក្របខណ្ឌពានរង្វាន់FA Cup។ការស្កេនត្រូវបានធ្វើឡើងទៅលើកីឡាករ២២ឆ្នាំរូបនេះដែលមានន័យថា Solskjaer ចាំបាច់ចូលទៅក្នុងទីផ្សារដើម្បីស្វែងរកកីឡាករចំណូលថ្មីមកជួយក្លឹបឲ្យទាល់តែបាននៅខែមករានេះ។

លោក Solskjaer បានសារភាពថាវាគឺជាកំហុសដែលលោកបានអនុញ្ញាតិឲ្យកីឡាកររូបនេះលេងក្នុងប្រកួតជាមួយនឹង Wolve ដោយការប្រកួតរដូវកាលនេះ Rashford បានបង្ហាញខ្លួនជាប់រហូតឲ្យក្លឹបនិងរកគ្រាប់បាល់បានទៅដល់១៤គ្រាប់មកហើយ៕

ប្រែសម្រួល៖Lee