ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៧នាក់(ស្រី១នាក់)បានស្លាប់ និងរបួសធ្ងន់-ស្រាល ៣៧នាក់(ស្រី១២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២០ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៤៤នាក់ នៅថ្ងៃទី១៩ ខែមករានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៩លើក ៕