យោងតាមសារព័ត៌មាន Sun Sport កាលពីខែមុនបានចុះផ្សាយថា តោខៀវបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំបែកកំណត់ត្រារបស់ក្លឹបក្នុងទឹកប្រាក់ ១២០ លានផោនលើកីឡាករវ័យ ១៩ ឆ្នាំ Jadon Sancho ។

Chelsea កំពុងបង្ហាញជំហរក្នុងការនាំខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho ក្នុងខែនេះ បើទោះជាដឹងថាការផ្ទេរអាចនឹងឈានដល់រដូវក្តៅ តោខៀវនាំមុខ Manchester United និង Liverpool ក្នុងការប្រជែងយកកីឡាករវ័យក្មេងរូបនេះ ហើយពេលនេះក្លឹបកំពុងព្យាយាមយ៉ាងខ្លាំងខ្លាដើម្បីប្រាកដថាការផ្ទេរកីឡាករ Sancho នឹងអាចទៅបាន ។

មហាសេដ្ឋីម្ចាស់ក្លឹបតោខៀវលោក Abramovich និងលោកស្រីនាយកក្លឹប Marina Granovskaia សុទ្ធតែមានចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ។

Jadon Sancho លេចធ្លោយ៉ាងខ្លាំងបន្ទាប់ពីបានចូលរួមជាមួយ Dortmund ក្នុងឆ្នាំ 2017 គាត់បានរក ២៦ គ្រាប់បញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី 36 លើក ក្នុងចំណោម 79 ប្រកួត ។
លោក Frank Lampard មិនលាក់បាំងពីការចង់បានខ្សែប្រយុទ្ធរូបនេះទេ ដោយគាត់សង្ឃឹមថាការផ្ទេរកីឡាករ Jadon Sancho មក Chelsea ដើម្បីជំនួសការបាត់បង់ Eden Hazard ដែលទៅកាន់ Real Madrid ហើយ Sancho គឺជាកីឡាករដែលគាត់ជឿជាក់ថាលោក Abramovich នឹងព្រមចំណាយថវិការដ៏ច្រើនសន្ធឹកសន្ធាប់នេះ ៕

