ភ្នំពេញ៖ ដ្រូនដែលធ្លាក់នៅលើទឹកដីកោះកុង សមត្ថកិច្ចនឹងត្រៀមកាត់ដើម្បីដឹកនាំមកកាន់រាជធានីភ្នំពេញ ដើម្បីពិនិត្យពិច្ឆ័យ ហើយសមត្ថកិច្ចក៏មិនឆ្លើយដែរ ថាដ្រូននេះ មានប្រភពពីណា ព្រោះតែខ្លាចប៉ះពាល់ដល់សន្តិសុខជាតិ។
យោងតាមព័ត៌មានដែលបង្ហោះដោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ បានបង្ហោះនៅរសៀលនេះឲ្យដឹងថា អំពីបញ្ហាដ្រូនបានធ្លាក់នៅលើទឹកដីឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីរាត្រីថ្ងៃទី១៦ មករា កន្លងទៅថ្មីៗនេះ។ យោងរបាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានអោយដឹងថា កាលពីព្រឹកមិញ (១៨ មករា)ក្រុមCMAC បានចុះទៅពិត្យមើលទ្រៅននោះរួចរាល់ហើយ ឃើញថាគ្មានជាតិផ្ទុះនៅក្នុងទ្រោននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិកំពុងកាត់ដ្រូននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត។ ចំពោះបញ្ហាថាដ្រូននេះជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ក្រុមការងារខាងលើសូមមិនឆ្លើយ កុំអោយមានការប៉ះពាល់ដល់សន្តិសុខជាតិ៕



