Ashley Young មក Inter Milan ជាផ្លូវការ

0

កីឡាករវ័យ ៣៤ ឆ្នាំ Ashley Young បានចុះកុងត្រារយះពេលខ្លី ជាមួយ Inter Milan ត្រឹមចុងរដូវកាលនេះ ដោយពិចារណាឡើងបន្ទាប់ពីចប់រដូវកាល ។

កីឡាកររូបនេះបានក្លាយជាកីឡាករអង់គ្លេសទី ៣ ដែលលេងអោយក្លិបយក្សអ៊ីតាលីដោយដើរតាមគន្លងរបស់ Gerry Hitchens និងអតីតប្រធានក្រុមបីសាចក្រហម គឺ Paul Ince ។

ការចូលក្លឹប Inter Milan របស់ Ashley Young នឹងត្រូវជួបមិត្តរួមចាស់រូមមាន Romelu Lukaku និង Alexis Sanchez ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea លោក Antonio Conte ។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបង្ហាញខ្លួន ២៦១ ប្រកួតឱ្យបិសាចក្រហមដោយចាកចេញពីក្លិប Aston Villa កាលពីឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោក Solskjaer ធ្វើអោយកីឡាកររូបនេះចូលរួមជាមួយបីសាចក្រហមមានការថយចុះ ជំនួសដោយកីឡាករ Luke Shaw នឹងត្រៀមដោយយុវជនថ្នាល Brandon Williams ។

 

Ashley Young បានបង្ហាញខ្លួនជាលើកចុងក្រោយរបស់គាត់សម្រាប់ក្លឹបនៅថ្ងៃទី ៤ ខែមករា ដោយជួយអោយក្រុមទទួលបានលទ្ធផលស្មើ ០-០ ក្នុងការប្រកួត FA Cup ទល់នឹង Wolves ។

បច្ចុប្បន្នក្រុម Inter កំពុងឈរនៅលេខ ២ ឈពីក្រោយជើងខ្លាំង Juventus 2 ពិន្ទុ ថ្ងៃអាទិត្យនេះអាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់  Inter ក្នុងជំនួប Lecce ៕