កីឡាករវ័យក្មេង Reece James បន្តការប្តេជ្ញាចិត្តជាមួយនឹងក្លឹប តាមរយៈកុងត្រាវែងរហូតដល់ឆ្នាំ២០២៥

0

នៅថ្ងៃនេះក្លឹបតោខៀវ Chelsea បានធ្វើការប្រកាសជាផ្លូវការហើយ កីឡាករខ្សែការពារស្លាបវ័យក្មេងរបស់ខ្លួនគឺ Reece James បានសម្រេចចិត្តនៅរួមរស់ជាមួយនឹងក្លឹបបន្ថែមទៀត ក្នុងរយៈពេល ៥ឆ្នាំគឺរហូតដល់ឆ្នាំ២០២៥។

កីឡាករវ័យទើបតែ ២០ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងឲ្យឈុតធំនៅរដូវកាលនេះ និងបង្ហាញទំរង់លេងយ៉ាងល្អ ដោយលេងសរុបាប ១៨ប្រកួតមកហើយ ក្រោមការដឹកនាំរបស់លោក Frank Lampard។

James ចាប់ផ្តើមរដូវកាលដំបូងដោយរបួសក្បាលជង្គង់មួយរយៈ ប៉ុន្តែបានត្រឡប់មកជួយក្រុមវិញបានភ្លាមៗផងដែរ ដោយចាប់ដៃគូគ្នាជាមួយនឹងកីឡាករ Cesar Azpilicueta បានយ៉ាងល្អបំផុត។

រស់នៅជាមួយនឹងក្លឹបតាំងតែពីអាយុ ៨ឆ្នាំ ប៉ូន្តែក្រោយមកបានខ្ចីជើងទៅឲ្យក្លឹប Wigan កាលពីរដូវកាលមុនពេញមួយរដូវកាល ជាទីដែលគេបានហ្វឹកហាត់កាន់តែខ្លាំងមុនកាត្រឡប់មកវិញ៕

ប្រែសម្រួល៖Lee