តាមពិត​ឃាតក​បាញ់សម្លាប់គូដណ្ដឹង​ជានិស្សិតពេទ្យនោះ​ជាមន្រ្តីយោធា

0

ភ្នំពេញ៖ បន្ទាប់ពីបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ ដែលបាញ់សម្លាប់គូដណ្ដឹង ជានិស្សិតពេទ្យនោះមានឈ្មោះ យឺន វណ្ណដេត អាយុ២៦ឆ្នាំ ជានាយទាហាននៅអង្គភាព ង៧០ បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយ៍ត្រី ។ ប្រភពបញ្ជាក់ថា អ្នកទាំង២គឺជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ និងគ្រោងចូលការនៅក្នុងខែមីនាខាងមុខនេះ ។
សូមរំលឹកថា នារីរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ ២៦ឆ្នាំ ជានិសិ្សតពេទ្យ និងជាអ្នកលក់គ្រឿងសំអាង អនឡាញម្នាក់ ផងដែរ។
ជាការសន្និដ្ឋានដំបូង និស្សិតពេទ្យរូបនេះ ត្រូវគូដណ្ដឹងបាញ់ដោយសារភ្លើងប្រចណ្ឌ និងបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ  កាលពីវេលា ម៉ោងជាង ១២ឈានចូលថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២០ នៅត្រង់ផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕