កីឡាករខ្សែប្រយុទ្ធមានគ្រាប់បាល់ច្រើនជាងគេបំផុត របស់ក្លឹបបិសាចក្រហម Man United រដូវកាលនេះគឺ Marcus Rashford ត្រូវបានកាសែតអង់គ្លេស The Mirror ចេញផ្សាយថា នឹងអាចនៅតែមានវត្តមាន ក្នុងការប្រកួតដ៏សំខាន់មួយជាមួយនឹង Liverpool មិនខាននៅចុងសប្តាហ៍នេះ ទាំងដែលរបួសមិនទាន់ធូរស្បើយ។
Rashford ដែលរកបានគ្រាប់បាល់ ១៩គ្រាប់មកហើយនោះ ត្រូវបានគេដកចេញក្នុងការប្រកួតជាមួយនឹង Wovle នានាទីទី៦៤ ដោយសាររបួសខ្នង ជាការប្រកួតក្នុងពានរង្វាន់ FA Cup។ ការប្រកួតនោះបានបញ្ជប់ទៅ ទាំងដែល Man United បានយកឈ្នះក្រុម Wolve ទាំងលទ្ធផលប្រផិតប្រផោយ ១ទល់នឹង០។
ទាំងគ្រូបង្វឹក និងក្លឹបមិនចង់ឲ្យកីឡាកររូបនេះត្រឡប់មកលេងវិញភ្លាមនោះទេ ដោយបារម្ភថានឹងអាចបង្កើនរបួស និងសម្រាកកាន់តែយូរជាងនេះ ប៉ុន្តែចំពោះកីឡាករផ្ទាល់វិញ បានបញ្ជាក់ថា គេបានធូរស្រាលខ្លាំងហើយ ហើយក៏បានត្រៀមខ្លួនបានយ៉ាងល្អផងដែរ សម្រាប់ការប្រកួតជាមួយនឹងហង្សក្រហម Liverpool នាយប់ថ្ងៃអាទិត្យនេះ៕
ប្រែសម្រួល៖Lee