ការប្រកួតពាន TV5 Pre Season Championship 2020 នឹងចាប់ផ្តើមថ្ងៃនេះ

0

ភ្នំពេញ៖ ការប្រកួតពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី TV5 Pre Season Championship 2020 ដែលដំណើរការពីថ្ងៃព្រហស្បតិ៍ ទី១៦ ដល់ថ្ងៃទី១៨ ខែមករា នាកីឡដ្ឋានខេមរភូមិន្ទ។

ក្រុមដែលចូលរួមប្រកួតពានរង្វាន់ខាងលើរួមមាន សូលទីឡូអង្គរ, ណាហ្គាវើលដ៍, ក្រសួងការពារជាតិ និងអាស៊ីអឺរ៉ុបយូណាយធីត សុទ្ធតែរីករាយដែលបានចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ ព្រោះចាត់ទុកជាការត្រៀមដ៏ល្អមុនរដូវកាលថ្មីចូលមកដល់។ ស្របពេលដែលលទ្ធផលពីការចាប់គូកាលពីរសៀលថ្ងៃពុធ ទី១៥ ខែមករា ម្ចាស់ផ្ទះក្រសួងការពារជាតិ ទទួល សូលទីឡូអង្គរ វេលាម៉ោង៦ល្ងាច ខណៈ ណាហ្គាវើលដ៍ ប៉ះ អាស៊ីអឺរ៉ុបយូណាយធីត នៅវេលាម៉ោង ៣និង៣០នាទីរសៀល។

សូមបញ្ជាក់ថា រូបមន្តប្រកួត គឺក្រុមចាញ់ប៉ះចាញ់ និងឈ្នះប៉ះឈ្នះនៅវគ្គចុងក្រោយ ហើយប្រសិនបើស្មើគ្នាពុំមានថែមម៉ោង១៥នាទីពីរដងទេ ដោយត្រូវទាត់១១ម៉ែត្រកាត់សេចក្ដីតែម្ដង៕
អត្ថបទ៖ មៃ ចាន់បុត្រ