សមត្ថកិច្ចអាវុធហត្ថខេត្ដព្រះសីហនុ បំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ឃាត់ខ្លួនជនជាតិចិន៥នាក់

0

ភ្នំពេញ៖ ៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលប្រព្រឹត្តិដោយជនជាតិចិន និងជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវៈ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

គេហទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថ បានរំដោះជនរងគ្រោះម្នាក់ជាស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខ: L11054567 និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៥នាក់ ជាជនជាតិចិនដូចគ្នា និងបានហូតវត្ថុតាងរួមមានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន ០៤ក្បាល, រថយន្តស្តារិច ពាក់ស្លាកលេខ ព្រះសីហនុ 2C-8756 ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង, អត្តសញ្ញាណប័ណ្ណចិន ០៧សន្លឹក, កាបូបស្ពាយចំហៀង ០១, ស្រោមបិទមុខ ០៨, ម៉ាសបិទមុខ ០១, ម៉ាស៊ីនវេលុយ ០១គ្រឿង, ខ្នោះដៃ០១ សោរ០២ ស្រោម០១។
បច្ចុប្បន្នជនសង្ស័យ មន្ត្រីជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី៕