នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអុញ្ញាតឲ្យ ស៊ន សៀវម៉ី ជួបសម្តែងការគួរសម

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអុញ្ញាតឲ្យម្ចាស់មេដាយមាសកីឡាតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កីឡាការិនីនគរបាលជាតិ ស៊ន សៀវម៉ី ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ កីឡាការីនីនគរបាលជាតិ ស៊ន សៀវម៉ី ផងដែរ៕