មកដល់ពេលនេះការបង្ហាញខ្លួនឲ្យឈុត១១នាក់ដំបូងរបស់ក្លឹបកាំភ្លើងធំពីសំណាក់កីឡាករ Mesut Ozil បានក្លាយទៅជារឿងធម្មតាវិញហើយក្រោយពេលដែលគ្រូបង្វឹកក្លឹបលោក Mikel Arteta បានផ្លាស់មកធ្វើការនៅទីនេះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅពេលចុងក្រោយនេះកីឡាករអាល្លឺម៉ង់រូបនេះបានបញ្ជាក់សាជាថ្មីថារូបគេនឹងមិនចាកចេញពី Emirates ទាំងរដូវក្តៅនេះឬរដូវកាលក្រោយក្តីទោះបីជាកន្លងមកតែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរចេញពីក្លឹបក្តីជាពិសេសការផ្ទេរទៅក្លឹបតួកគី Fenerbache ក្នុងលក្ខណ្ឌខ្ចីជើង។
លើសពីនេះ Ozil ដែលមានអាយុ៣១ឆ្នាំរូបនេះបានថែមទាំងធ្វើការលើកសរសើរខ្លាំងចំពោះគ្រូបង្វឹកក្លឹបលោក Arteta យ៉ាងខ្លាំងផងដែរ។ទោះបីជាស្ថានភាពបច្ចុប្បនមិនសូវល្អក្តីសម្រាប់ក្លឹបតែលោក Arteta បានបញ្ជាក់ថានៅតែមានទំនុកចិត្តក្នុងការប្រជែងយកតំណែង top4 ដដែលហើយបញ្ជាក់ថា Ozil គឺជាកូនសោរដ៏សំខាន់ក្នុងបេសកកម្មលើកនេះ៕
ប្រែសម្រួល៖Lee