David Moyes ក្រោយការប្រកាសជាផ្លូវការក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបញញួរធំ West Ham ហើយនោះពេលនេះកំពុងតែចាប់ផ្តើមសម្លឹងមើលកីឡាករមួយចំនួនដើមបីមកជួយក្លឹបរបស់ខ្លួនមួយនេះដោយក្នុងនោះក៏សង្ឃឹមដែរថានឹងអាចនាំយកកីឡាករដែលធ្លាប់រួមរស់ជាមួយគ្នាកាលពីពេលនៅ Everton ម្នាក់ផងដែរ។
កីឡាករអង់គ្លេស Ross Barkley ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបតោខៀវ Chelsea ហាក់មិនសូវជាអាចមានតំណែងល្អឡើយក្នុងការគ្រប់គ្រងរបស់លោក Frank Lampard និងកំពុងក្លាយទៅជាគោលដៅរបស់លោក Moyes ដើម្បីខ្ចីជើងមកលេងជួបជុំគ្នាឡើងវិញ។
ទោះបីជាយ៉ាងណាក្តីក្លឹបតោខៀវ Chelsea គឺបានទាត់ចោលសំណើរសុំខ្ចីជើងនេះភ្លាមៗផងដែរដោយអះអាងថា Barkley នៅតែជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបនៅពេលនេះ។
ប៉ុន្តែអ្វីដែល Moyes សង្ឃឹមនៅពេលនេះគឺថា Barkley ពិតជាបារម្ភខ្លាំងចំពោះតំណែងរបស់ខ្លួនជាមួយនឹងជម្រើសជាតិដូចនេះនឹងសម្រេចចិត្តចាកចេញពី Chelsea ក្នុងការស្វែងរងតំណែងជាជម្រើសទី១របស់ក្លឹបណាមួយថ្មី៕
ប្រែសម្រួល៖Lee