សប្តាហ៍នេះក្លឹបកាំភ្លើងធំ Arsenal នឹងចាប់ផ្តើមធ្វើការកិច្ចការងារមួយក្នុងការចចារនាំយកកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹបអ្នកមានបារាំង PSG កីឡាករ Layvin Kurzawa ដែលបច្ចុប្បន្នមានតម្លៃតែត្រឹម៦លានផោនប៉ុណ្ណោះដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួនឡើងវិញ។
ដំបូងឡើងក្លឹបកាំភ្លើងធំនឹងត្រូវរងចាំក្នុងការនាំយកកីឡាករខ្សែការពារបារាំងវ័យ២៧ឆ្នាំរូបនេះរហូតដល់រដូវក្តៅជាពេលដែលកុងត្រារបស់គេផុតកំណត់ដែលមានន័យថាក្លឹបនឹងមិនចំណាយអ្វីសម្រាប់តម្លៃខ្លួនកីឡាកររូបនេះឡើយ។ប៉ុន្តែដោយសារតែមានការកើនឡើងការចាប់អារម្មណ៍ពីសំណាក់ក្លឹបមួយចំនួនផងទើបផ្លាស់ប្តូរការសម្រេចចិត្តបែបនេះ។
កីឡាករខ្សែការពារជាច្រើនរបស់ Arsenal កំពុងជួបបញ្ហារបួសក្នុងនោះមានដូចជាកីឡាករ Kolasinac និង Tierney ដែលនឹងត្រូវអវត្តមានរហូតទៅដល់៣ខែនឹងក្លាយទៅជារឿងចាំបាច់សម្រាប់លោក Arteta ក្នុងការចំណាយលុយក្នុងខែមករានេះសម្រាប់កីឡាករខ្សែការពារចំណូលថ្មី៕
ប្រែសម្រួល៖Lee