ការផ្ទេរទៅកាន់ក្លឹបយក្សអ៊ីតាលី Inter Milan មានព័ត៌មានកាន់តែខ្លាំងនិងច្បាស់ឡើងចំពោះកីឡាករខ្សែបម្រើឆ្នើម Christian Eriksen ដោយជាក់ស្តែងកុងត្រារបស់កីឡាកររូបនេះជាមួយនឹង Spurs គឺនៅសល់តែ៦ខែទៀតប៉ុណ្ណោះ។
កាលពីដំបូងឡើយ Inter Milan ដែលមានទំនុកចិត្តថាកីឡាកររូបនេះនឹងយល់ព្រមផ្ទេរមកលេងជាមួយខ្លួននារដូវក្តៅក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនប៉ុន្តែហាក់ដូចជាមិនច្បាស់ឡើយក្នុងខែមករានេះ Inter Milan បានថែមទាំងបានដាក់សំណើរជាប្រាក់១៤លានផោនផងដែរដើម្បីធ្វើឲ្យច្បាស់ថា Spurs នឹងយល់ព្រមក្នុងការលក់នេះដូចគ្នា។
កាសែតអង់គ្លេស The Mirror បានចេញផ្សាយថាទោះបីជាយ៉ាងណាក្តីអ្វីៗមិនទាន់អាចមានលទ្ធផលយ៉ាងណាបាននៅឡើយដោយសូម្បីតែក្លឹបអ្នកមានបារាំង PSG ក៏បានបង្ហាញផែនការចូលមកប្រជែងយកកីឡាករវ័យ២៧ឆ្នាំរូបនេះដូចគ្នាដែរក្នុងខែមករានេះ៕
ប្រែសម្រួល៖Lee