កម្ពុជា​-ឡា​វ​កំ​ពុ​ង​ពិ​និត្យ​ល​ទ្ធ​ភា​ព​ភ្ជា​ប់​ជើង​ហោះ​ហើ​រ​ត្រ​ង់​ពី​ឡា​វ​ម​ក​តំ​ប​ន់ឆ្នេ​រ​ស​មុ​ទ្រ​ក​ម្ពុ​​ជា ​

0

​ភ្នំ​ពេ​ញ​៖​ក្នុ​ង​ជំនួ​ប​ទ្វេ​ភា​គី​រ​វា​ង​ ​លោ​ក​ ​ថោ​ង ​ខុ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រសួ​ង​ទេ​ស​ច​រ​ណ៍​ក​ម្ពុ​ជា​និ​ង​លោ​​ក​ ​គិកែវ ខាយ ខាំភិធូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពី រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ភាគីទាំងពីរបានជំរុញការងារបន្ថែមទៀតស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖ ជំរុញទេសចរណ៍បើកបរខ្លួនឯងរវាងប្រទេសទាំងពីរដោយធ្វើការសម្រួលបែបបទផ្សេងៗឲ្យមានភាពងាយស្រួលដល់អ្នកដំណើរនៅពេលបើកបរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនិងជាពិសេសពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់ពីប្រទេសឡាវមកតំបន់ឆ្នេរសមុទ្រកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្នុងជំនួបនោះក្រៅពីចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នាលើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងក្របខណ្ឌនៃតំបន់តី្រកោណអភិវឌ្ឍន៍ភាគីទាំងពីរបានជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ច សហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា៖ កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាបងប្អូន ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល។ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញឲ្យមានការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយភាគីឡាវបានទទួលយកការអញ្ជើញរបស់ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា មកទស្សនកិច្ចនៅកម្ពុជានាពិធីបុណ្យសមុទ្រលើកទី៩ ចុងឆ្នាំ២០២០ នៅកម្ពុជា។

សូមរំលឹកថា តាមស្ថិតិជាបឋម ឆ្នាំ២០១៩ កម្ពុជាបានទទួលស្វាគមន៍ទេសចរបរទេសសរុបប្រមាណ ៦.៧លាននាក់ កើនឡើងប្រមាណ ៨% ក្នុងនោះរយៈពេល ១០ខែ ទេសចរឡាវមានចំនួន ២៦៤,២៤៣នាក់ ឈរនៅលំដាប់ទី៤ នៃទីផ្សារធំៗ ទាំង១០៕