ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានទៅបោះជំរំហ្វឹកហាត់ នៅប្រទេសម៉ាឡេស៊ី ចំនួនមួយសប្ដាហ៍ ដើម្បីត្រៀមខ្លួនមុនការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) ខណៈដែលថ្ងៃនេះនឹងត្រូវត្រលប់មកមាតុភូមិវិញ។
ក្នុងការទៅហ្វឹកហាត់នេះក្រុមជើងឯក ក៏មានការប្រកួតមិត្តភាពជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី ចំនួន ៣ ប្រកួត ផងដែរ ស្របពេលដែលទទួលជ័យជម្នះគ្រប់ប្រកួតនាប្រទេសម៉ាឡេសុី ពោលគឺថ្ងៃទី ០៨ ខែមករា បានយកឈ្នះ Selangor FA ក្នុងលទ្ធផល ៤ទល់០ ខណ:ប្រកួតបន្ទាប់ជួបជាមួយ Felda United នៅថ្ងៃទី ១១ ទទួលជ័យជម្នះទៀត ក្នុងលទ្ធផល ២ទល់១ និងប្រកួតចុងក្រោយ បានយកឈ្នះ Terengganu FC ជាលទ្ធផល ៤ទល់៣ កាលពីម្សិលមិញ នៅថ្ងៃទី ១៣ មុនត្រលប់មកកម្ពុជា វិញនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតវគ្គ Play-Off ជាមួយក្រុម Master 7 នៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ នាពហុកីឡដ្ឋានជាតិ និងជើងទីពីរ នៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់៕