ការផ្លាស់ទៅកាន់កីឡាដ្ឋានថ្មីរបស់ក្លឹបមាន់ខ្នាយមាស Spurs និងការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ធំបំផុតនៅអ៊ឺរ៉ុប Champion League កាលពីរដូវកាលមុន បានធ្វើឲ្យក្លឹបនេះ ស្ថិតនៅក្នុងតារាងក្លឹបដែលរកបានប្រាក់ចំណូលច្រើនជាងគេលើលោក លេខរៀងទី៨សម្រាប់រដូវកាល ២០១៨-២០១៩។
ប៉ុន្តែស្ថានភាពនៅរដូវកាលនេះ កំពុងធ្វើឲ្យប្រធានក្លឹបលោក Daniel Levy ស្ថិតនៅក្នុងភាពមិនសូវល្អប្រសើរឡើយ ចំពោះមុខក្លឹប និងជាពិសេសអ្នកគាំទ្រក្លឹប ហើយលើសពីនេះលោកបានបណ្តេញចេញលោក Pochettino និងតែងតាំង Jose Mourinho ប៉ុន្តែលទ្ធផលពេលនេះសូម្បីតែ Top4 ក៏ពិបាកនឹងទទួលបានផងដែរ។
ទោះបីជាយ៉ាងណាក្តី តួលេខដែលក្លឹបរកបានបច្ចុប្បន្ន ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ ជាក្លឹបដែលរកបានប្រាក់ចំណូលច្រើនជាងគេបំផុត ដែលមានមូលដ្ឋានក្នុងទីក្រុងឡុង វ៉ាដាច់ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea៕
ប្រែសម្រួល៖Lee