ភ្នំពេញ៖ ក្រោយម្ដាយក្លាយជាឃាតកសម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិ តារាចម្រៀង និងសម្ដែងល្បីឈ្មោះប្រចាំទ្រនំហង្សមាស ពេជ្រ សូលិកា បានបង្ហាញសារបាក់ទឹកចិត្តយ៉ាងខ្លាំង ស្របពេលខ្លួនឯងកំពុងមានផ្ទៃពោះផងនោះ។
កញ្ញា ពេជ្រ សូលិកា បានសរសេរយ៉ាងចាក់ដោត លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៤ មករានេះ ដោយមានខ្លឹមសារទាំងស្រុងថា៖
«រឿងដែលបានកើតឡើងហើយ វាក៏មិនអាចបកក្រោយបានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះ
ខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផងដើរតួជាម្ដាយផងដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត
ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត
ព័ត៌មាន នឹង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះ
ដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ?
ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បះមួយនេះដែរ នេះមិនមែនជាការសម្ដែង
តែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូល
រួចក៏សួរខ្លួនឯងថា
ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង
ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី
ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ
ក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់
បងៗ សារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ ៕
ម៉ាក់ហត់ខ្លាំងណាស់ហើយទើបម៉ាក់មិនអោយកូនដឹងបែបនេះម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស
ចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់តែហេតុអ្វីអ្នកដែលគ្មានមេត្តាខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះ
ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួនអ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក
ហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ ?
អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន
ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ
សុំទោសណា៎ម៉ាក់ ??»៕