ភ្នំពេញ៖ ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ បាននាំចូលកីឡាករថ្មី ២រូប ដែលជាអតីតកីឡាកររបស់ក្លិប ភ្នំពេញក្រោន រួមមាន វ៉ា សុខថន នឹងខ្សែប្រយុទ្ធ Shone Booysen ។
ខ្សែបម្រើវ័យ ៣២ឆ្នាំ ដែលជាម្ចាស់ស្បែកជើងមាសពានរង្វាន់សម្តេច ហ៊ុនសែន រដូវកាល ២០១៩ បានមកចូលរួមជា ណាហ្គាវើលដ៍ បន្ទាប់ពីភ្នំពេញក្រោន ប្រកាសចែកផ្លូវគ្នាកាលពីខែមុន ស្របពេលដែល Booysen Shene ក៏បានចូលរួមជាមួយក្រុមជើងឯករដូវកាល ២០១៨ នេះផងដែរ ក្រោយពេលដែលកីឡាករអាហ្រ្វិកខាងត្បូងរូបនេះ ត្រឡប់ពីក្រុមព្រះខ័នរាជស្វាយរៀង មករួមរស់ជាមួយក្លិបចាស់ ភ្នំពេញក្រោន នាជើងទី២ រដូវកាល ២០១៩ កន្លងទៅ។
សូមបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ កាលពីរដូវកាល២០១៩ មិនសូវបង្ហាញខ្លួនល្អឡើយក្នុងនាមជាក្រុមការពារជើងឯក ដោយត្រឹមឈរចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ៕
អត្ថបទ៖ មៃ ចាន់បុត្រ
កីឡាករ វ៉ា សុខថន
ខ្សែប្រយុទ្ធ Shone Booysen