ភ្នំពេញ៖ ដើម្បីធានាសន្តិសុខ និង សុវត្ថិភាព ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលស្នាក់នៅក្នុងរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អភិបាលខណ្ឌ ទំាង១៤ ត្រូវពង្រឹងកិច្ចការពារ សន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ។
លោក ឃួង ស្រេងប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញបានជំរុញបែបនេះ
ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយបានល្អបំផុតការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀន ដែលជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបង្ក្រាបឲ្យខាងតែបាន៕