កីឡាករខ្សែការពារ Lewis Dunk កំពុងបង្ហាញទំរង់លេងដ៏ល្អសម្រាប់ក្លឹប Brighton នៅរដូវកាលនេះហើយកំពុងក្លាយជាកីឡាករគោលដៅគួរឲ្យទាក់ទាញបំផុតសម្រាប់ក្លឹបតោខៀវ Chelsea ដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក Frank Lampard។
ក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថាមានផែនការពង្រឹងតំបន់ការពាររបស់ខ្លួនបន្ថែមទៀតទោះបីជាបច្ចុប្បន្នមានវត្តមានរបស់កីឡាករដល់ទៅ៤រូបហើយក្តីក្នុងតំបន់ការពារកណ្តាលក្នុងនោះមានដូចជា Rudiger, Tomori, Zouma និង Christensen ផងនោះ។
យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun បានសរសេរថាក្លឹបBrightonដែលបានទទួលបានព័ត៌មាននេះបានឆ្លើយតបទៅកាន់ក្លឹបយក្សមួយនេះថាគេអាចចុះកុងត្រាកីឡាកររូបនេះបានភ្លាមប្រសិនបើមានកញ្ចប់ទឹកប្រាក់៥០លានផោនឬជម្រើសមួយនេះការដោះដូរកីឡាករបូករួមនឹងប្រាក់សុទ្ធបន្ថែមក្នុងកញ្ចប់ណាមួយទៀត៕
ប្រែសម្រួល៖Lee
