ភ្នាក់ងាររបស់ក្លឹបបិសាចក្រហម Man United ខែមករានេះមានភាពមមាញឹកខ្លាំងព្រោះថាត្រូវធ្វើការច្រើនពាក់ព័ន្ធនឹងការនាំចូលកីឡាករថ្មីៗបន្ថែមទៀតក្នុងនោះមួយក្រុមនឹងត្រូវធ្វើដំណើរទៅដល់កាន់ប្រទេសបារាំងដើម្បីទស្សនាការប្រកួតរបស់កីឡាករកំពុងឡើងជើងរបស់ក្លឹប Lille គឺ Boubakary Soumare។
កីឡាករខ្សែបម្រើរូបនេះនឹងត្រូវទទួលបានការឃ្លាំមើលម្តងទៀតជាលើកចុងក្រោយមុននឹងក្លឹបសម្រេចចិត្តដាក់សំណើរជាទឹកប្រាក់ប្រមាណជា៥០លានផោនសុំផ្ទេរគេចេញពីបារាំង។Boubakary Soumareនឹងក្លាយទៅជាផ្នែកដ៏សំខាន់មួយក្នុងការកសាងទំរង់លេងដ៏យ៉ាប់របស់ក្លឹបឡើងវិញក្រោយពេលដែលលោកAlex Fergusonចាប់តាំងតែពីឆ្នាំ២០១៣មក។
ទោះបីជាយ៉ាងណាក្តីកីឡាករSoumareមិនមែនជាកីឡាករតែម្នាក់ដែលស្ថិតនៅក្នុងតំបន់បម្រើកណ្តាលដែលលោកSolskjareចង់បានមករួមក្លឹបនោះទេក្នុងនោះកីឡាករប៉ទុយហ្គាល់Fernandesអាយុ២៥ឆ្នាំនោះត្រូវបានគេជឿជាក់ថាកាន់ច្បាស់ហើយក្នុងការផ្ទេរមកOld Traffordក្នុងតម្លៃខ្លួនប្រមាណជា៥១លានផោនផងដែរ៕
ប្រែសម្រួល៖Lee