កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mike Arteta ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងទីផ្សាររបស់កីឡាករដើម្បីស្វែងរកកីឡាករចំណូលថ្មីមកបន្ថែមជាពិសេសនៅក្នុងតំបន់បម្រើរបស់ខ្លួនឲ្យបានក្នុងខែមករានេះ។
ក្នុងនោះគេជឿជាក់ថាក្លឹបគឺកំពុងតែធ្វើការពិចារណាក្នុងការចចារនាំយកកីឡាករ Hakan Calhanoglu ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាកររបស់ក្លឹប AC Milan។Calhanoglu ក្នុងវ័យ២៥ឆ្នាំកំពុងស្វែងរកឱកាសក្នុងការចាកចេញពីទឹកដីរបស់ AC Milan ដែរដើម្បីធានាដល់ការបង្ហាញខ្លួនទៀងទាត់របស់ខ្លួននិងជាពិសេសតំណែងក្នុងបញ្ជីជម្រើសជាតិតួកគីត្រៀមព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ខាងមុខនេះ។
Calhanoglu នៅរដូវកាលនេះបង្ហាញខ្លួនបាន១៨ប្រកួតមកហើយដែរប៉ុន្តែលទ្ធផលមិនសូវល្អឡើយដែលជាហេតុធ្វើឲ្យវត្តមានរបស់គេក្នុងវគ្គពាក់កណ្តាលរដូវកាលនឹងជួបបញ្ហាហើយជាពិសេសពេលដែលមានវត្តមានរបស់កំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់ Ibrahimovic មកទីនេះផងនោះ៕
ប្រែសម្រួល៖Lee
Home ព័ត៌មានកីឡា Arsenal ពិចារណាខ្ចីជើងកីឡាករខ្សែបម្រើម្នាក់មកពីក្លឹប AC Milan