ភ្នំពេញ ៖ មនុស្ស៧២នាក់ក្នុង៣៣ករណីផ្សេងគ្នា ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទូទាំងប្រទេសក្នុងថ្ងៃទី១២ខែមករា ឆ្នាំ២០២០។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៧២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៧នាក់ និងអ្នកប្រើប្រាស់៤៥នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ៩៧៤៨,១៨ក្រាម និង១៥កញ្ចប់តូច, មេតំហ្វេតាមីន វី ១,៣៦ក្រាម, កេតាមីន ៨,៧៦ក្រាម, អ៊ិចស្តាស៊ី ៧៨,៦២ក្រាម នីមេតាហ្សេប៉ាម ១,៨០ក្រាម។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរ ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ៩៧៤៣,៣៩ក្រាម Wy ១,៣៦ក្រាម កេតាមីន ៨,៧៦ក្រាម អ៊ិចស្តាស៊ី ៧៨,៦២ក្រាម និងនីមេតាហ្សេប៉ាម ១,៨០ក្រាម, បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់, បាត់ដំបង៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់, កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៩នាក់ ចាប់យកice ២កញ្ចប់តូច, កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,០៣ក្រាម, ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ២កញ្ចប់តូច, ពោធិសាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ០,៦០ក្រាម, ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់, រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ ចាប់យកice ១១កញ្ចប់តូច៕