Pep Guardiola គ្រូបង្វឹកមេឃខៀវបានលើកឡើងថា គាត់មិនអាចអាចរារាំងការចាកចេញរបស់ Leroy Sane បានទេ ប្រសិនបើខ្សែប្រយុទ្ធ សញ្ជាតិអាល្លឺម៉ង់ចង់ចាកចេញពីក្លិប។ នេះបើយោងតាម BCC ចុះផ្សាយ។
កីឡាករ Leroy Sane មិនបានបង្ហាញវត្តមានលេងចាប់តាំងពីមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរក្នុងព្រត្តិការណ៍ Community Shield ទល់នឹង Liverpool កាលពីថ្ងៃទី ៤ ខែសីហា។
អនាគតកីឡាករវ័យក្មេងរូបនេះ បានក្លាយជាប្រធានបទ នៃការផ្លាស់ប្តូរ ហើយកិច្ចព្រមព្រៀងរបស់គាត់ នឹងផុតកំណត់នៅឆ្នាំ ២០២១ ។
លោក Guardiola បាននិយាយអំពីអនាគតរបស់ Sane ថា វាជាសំនួរមួយគួរតែត្រូវសួរទៅកាន់ Sane និងភ្នាក់ងាររបស់គាត់ និងក្លិប ហើយខ្ញុំ មិនពាក់ព័ន្ធរឿងនោះទេ ។
អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះ បានលើកឡើងថា ខ្ញុំមិនមានការសង្ស័យពីសមត្ថភាពរបស់គាត់នោះទេ និងគុណភាពរបស់គាត់នោះទេ ប៉ុន្តែម្នាក់ៗមានគ្រួសារផ្ទាល់ខ្លួន បំណងប្រាថ្នាក្តីសុបិន្ត ហើយខ្ញុំមិនអាចធ្វើអ្វីបានទេ៕