អ៊ីរ៉ង់ ទទួលស្គាល់ថាបានបាញ់​ទម្លាក់​យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន

0

អ៊ីរ៉ង់បាននិយាយថា យោធារបស់របស់ខ្លួន​ បានបាញ់​ទម្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែន ដោយសម្លាប់មនុស្ស​ ១៧៦នាក់ នៅលើយន្តហោះនោះ ។​ នេះបើយោងតាម BBC ចុះផ្សាយ ។​
យោងតាមសេចក្តីថ្លែងការណ៍​ បាននិយាយថា «ដោយសារតែកំហុស​របស់មនុស្ស» បន្ទាប់ពីយន្តហោះ បានហោះកៀកជិត​កន្លែងរងគ្រោះ របស់ឆ្មាំបដិវត្តអ៊ីរ៉ង់ ។​
សេចក្តីថ្លែងការណ៍បានបន្តថា ដោយវាច្រលំស្មានតែ​ជាគោលដៅរបស់សត្រូវ ហើយយន្តហោះក៏ត្រូវបានវាយប្រហារដោយមីស៊ីល។ ដូច្នេះយើងត្រូវទទួលខុសត្រូវលើរឿងនេះ ។​

កន្លងទៅអ៊ីរ៉ង់បានធ្វើការច្រានចោលចំពោះការលើកឡើងថា មីស៊ីលរបស់ខ្លួនបានវាយប្រហារលើយន្តដឹកអ្នកដំណើរជិត​ទីក្រុងតេរ៉ង់ កាលពីថ្ងៃពុធ។
ប៉ុន្តែសម្ពាធបានកើនឡើងបន្ទាប់ពីអាមេរិកនិងកាណាដាដកស្រង់សំដីស៊ើបការណ៍សម្ងាត់បាននិយាយថាពួកគេជឿជាក់ថាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្ដហោះដោយកាំជ្រួចមីស៊ីលដែលអាចកើតឡើងដោយចៃដន្យ។

ជើងហោះហើរអ៊ុយក្រែន PS752 ដែលដឹកអ្នកដំណើរ 176 នាក់ ត្រូវបានបាញ់ទម្លាក់​បន្ទាប់ពីមួយម៉ោងក្រោយ ដែលអ៊ីរ៉ង់ បានវាយប្រហារទៅលើមូលដ្ឋាន​របស់អាម៉េរិកដែលស្ថិតនៅក្នុងប្រទេស​អ៊ីរ៉ាក់​៕